-
សេវាបាត់អីវ៉ាន់និងរកឃើញវិញ
ក្នុងករណីបាត់ ឬខូចខាតអីវ៉ាន់ សូមទាក់ទងផ្នែកសេវាបាត់អីវ៉ាន់និងរកឃើញវិញ នៅក្នុងសាលទទួលអីវ៉ាន់ទម្លាក់ពីយន្តហោះ។
នៅថ្ងៃបន្ទាប់ពីការមកដល់ បើលោកអ្នកត្រូវទាក់ទងផ្នែកសេវាបាត់អីវ៉ាន់និងរកឃើញវិញ សូមប្រើលេខនៅខាងក្រោម ឬទៅបញ្ជរព័ត៌មានអាកាសយានដ្ឋានរបស់យើងនៅក្នុងស្ថានីយអ្នកដំណើរមកដល់។ ដើម្បីទាក់ទងផ្នែកសេវាបាត់អីវ៉ាន់និងរកឃើញវិញ៖
អ៊ីមែល៖ : kosllxh@cambodia-airports.aero+855 (0) 12 333 524 +855 (0) 61 999 122 (hotline)
-
Wi-Fi
អាកាសយានដ្ឋានរបស់យើងសូមផ្តល់ជូនសេវា Wi-Fi ប្រើគ្មានកំណត់ដោយឥតគិតថ្លៃនៅក្នុងស្ថានីយអ្នកដំណើរមកដល់ និងស្ថានីយចេញដំណើរ។ ដើម្បីភ្ជាប់ សូម៖
១. បើក Wi-Fi ក្នុងទូរស័ព្ទ កុំព្យូទ័រ ឬអាយផែត របស់លោកអ្នក
២. ជ្រើសយកបណ្តាញ "VINCI Airports wifi" ហើយបើក Internet browser របស់លោកអ្នក
៣. បញ្ចូលអាសយដ្ឋានអ៊ីមែល និងឈ្មោះប្រទេសរបស់លោកអ្នក
បន្ទាប់ពីយល់ព្រមតាមខ្លឹមសារនិងលក្ខខណ្ឌរួចហើយ លោកអ្នកនឹងភ្ជាប់អ៊ិនធឺណិតបានដើម្បីបើកអ៊ីមែល ឬចូលទៅវេបសាយដែលលោកអ្នកត្រូវការតាមចិត្ត។ -
សេវាប្តូររូបិយវត្ថុ
ទីតាំង: តំបន់សាធារណៈព្រលានយន្តហោះ
បញ្ជរប្តូរប្រាក់របស់យើងទទួលយករូបិយវត្ថុគ្រប់ប្រភេទ។ បើចង់ដឹងអំពីអត្រាប្តូរប្រាក់ សូមចូលមើលវេបសាយរបស់ក្រសួងទេសចរណ៍ គារជាតិនៃកម្ពុជា.
-
ATM
ទីតាំង: តំបន់សាធារណៈ
-
សេវាទូរស័ព្ទចល័ត/ស៊ីមកាតមានទឹកលុយស្រាប់
-
បញ្ជរព័ត៌មានអាកាសយានដ្ឋាន
ទីតាំង: តំបន់សាធារណៈ
សូមអញ្ជើញទៅកាន់បញ្ជរព័ត៌មាននៅអាកាសយានដ្ឋានរបស់យើង ដើម្បីសួរព័ត៌មានអំពីហេដ្ឋរចនាសម្ព័ន្ធសេវារបស់អាកាសយានដ្ឋាន ឬការស្នាក់នៅរបស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា